ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងវីរុស កូវីដ-១៩ នៅអ៉ីតាលីកើនដល់ ៣៥,៧១៣នាក់ ខណៈករណីស្លាប់ថ្មី​ចំនួន​ ៤៧៥នាក់បន្ថែមទៀត ដែលជាការស្លាប់ប្រចាំថ្ងៃច្រើនជាងគេបំផុត

    BY autoadmin March 19, 2020
    អ្នកឆ្លងវីរុស កូវីដ-១៩ នៅអ៉ីតាលីកើនដល់ ៣៥,៧១៣នាក់ ខណៈករណីស្លាប់ថ្មី​ចំនួន​ ៤៧៥នាក់បន្ថែមទៀត ដែលជាការស្លាប់ប្រចាំថ្ងៃច្រើនជាងគេបំផុត

    ប្រទេសអ៉ីតាលីនៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីចំនួន ៤៧៥នាក់ ដែលជាចំនួនផ្លូវការផ្លូវការខ្ពស់បំផុតក្នុងមួយថ្ងៃ ខ្ពស់ជាងប្រទេសណាទាំងអស់ ចាប់តាំងពីករណីដំបូងត្រូវបានគេរកឃើញនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន។ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអ៉ីតាលីបានកើនឡើងដល់ ២,៩៧៨នាក់ ដែលច្រើនជាងពាក់កណ្តាលនៃករណីទាំងអស់នៅខាងក្រៅប្រទេសចិន ខណៈដែលចំនួននៃការឆ្លងមានចំនួន ៣៥,៧១៣នាក់។

    កំណត់ត្រាស្លាប់ច្រើនជាងគេពីមុនគឺ ៣៦៨ ហើយវាក៏ស្ថិតនៅក្នុងប្រទេសអ៉ីតាលីដដែល។ ប្រទេសមានប្រជាជន ៦០ លាននាក់មួយនេះ គិតមកទល់ពេលនេះ មានតួលេខស្លាប់រហូតដល់ទៅ ៣៤.២% នៃចំនួនអ្នកស្លាប់ដោយសារ កូវីដ-១៩ សរុបទាំងអស់នៅទូទាំងពិភពលោក។ ជាមួយនឹងអត្រាមរណភាពនៅតែកើនឡើង ទោះបីជាប្រទេសជាប់សមុទ្រមេឌីទែរ៉ាណេមួយនេះ បានចូលដល់សប្តាហ៍ទី២ ក្រោមការបិទទ្វារយ៉ាងតឹងរឹងក៏ដោយ។ ហើយមន្រ្តីនៅតែជំរុញឱ្យជនជាតិអ៉ីតាលីមានជំនឿ និងរក្សាភាពរឹងមាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ The Straits Times

    Share This Post: