ព័ត៌មានជាតិ
ក្រសួងការបរទេស ស្នើឲ្យអាជ្ញាធរវៀតណាម ហាមដល់ពលរដ្ឋវៀតណាមកុំឲ្យធ្វើដំណើរមកប្រទេសកម្ពុជា
BY Khmernote Media
March 19, 2020
ភ្នំពេញ៖ ទាក់ទងនឹងការការពារការរីករាលដាលនៃវីរុស COVID-19 ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យអាជ្ញាធរវៀតណាមជូនដំណឹងដល់ពលរដ្ឋវៀតណាមកុំឲ្យធ្វើដំណើរមកប្រទេសកម្ពុជាតាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងអំឡុងពេលសុពលភាព នៃការរឹតត្បិតការធ្វើដំណើររបស់ប្រទេសវៀតណាម ដែលបានចូលជាធរមានចាប់ពីម៉ោងសូន្យព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ៕


