ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តកំពង់ឆ្នាំង ច្រានចោលព័ត៌មានមិនពិតថា មានអ្នកកើតជំងឺកូវីដ១៩ ចំនួន១៨នាក់នៅស្រុកកំពង់ត្រឡាច

    BY Khmernote Media March 19, 2020
    ស្នងការខេត្តកំពង់ឆ្នាំង ច្រានចោលព័ត៌មានមិនពិតថា មានអ្នកកើតជំងឺកូវីដ១៩ ចំនួន១៨នាក់នៅស្រុកកំពង់ត្រឡាច

    កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ បានធ្វើការច្រានចោលនូវព័ត៌មានមិនពិត ដែលលើកឡើងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៧ព្រឹក នៅលើបណ្តាញសង្គមមានការផ្សាយបញ្ជីឈ្មោះ ប្រជាពលរដ្ឋខ្មែរចំនួន១៨នាក់ រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានផ្ទុកវីរុសកូវីដ១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ភ័យខ្លាច និងធ្វើឲ្យមានភាពចលាចលក្នុងមូលដ្ឋាន។

    អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំបានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានបញ្ជីឈ្មោះទាំង១៨នាក់នោះ គឺជាចំនួនសាច់ញាតិជិតដិត និងរស់នៅជាមួយបុរសម្នាក់ ដែលមានផ្ទុកវីរុសកូវីដ១៩ ដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើតេស្តរកឃើញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប៉ុណ្ណោះ ហើយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងកំពុងធ្វើដំណើរយកសំណាកអ្នកទាំង១៨នាក់នោះ ទៅធ្វើការពិនិត្យ ចំពោះលទ្ធផលមិនទាន់ដឹងជាផ្លូវការនៅឡើយទេ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay