ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កម្ពុជារកឃើញវិជ្ជាមាន កូវីដ-១៩ ចំនួន ១០ករណីថែមទៀត ហើយជួបករណីដំបូងដែលឆ្លងពីប្តីទៅប្រពន្ធ ដោយសរុបពេលនេះកើនដល់ ៤៧ករណីទូទាំងប្រទេស

    BY Khmernote Media March 19, 2020
    កម្ពុជារកឃើញវិជ្ជាមាន កូវីដ-១៩ ចំនួន ១០ករណីថែមទៀត ហើយជួបករណីដំបូងដែលឆ្លងពីប្តីទៅប្រពន្ធ ដោយសរុបពេលនេះកើនដល់ ៤៧ករណីទូទាំងប្រទេស

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ១០ករណីទៀតត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៤៧ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ បានអោយដឹងដែរថា ការរកឃើញវិជ្ជមាន កូវីដ-១៩ ថ្មីនេះគឺមាន ០៤ករណីជាបុរសជនជាតិខ្មែរ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេស ម៉ាឡេស៊ី និង ០៦ករណីទៀត ជាបុរសជនជាតិម៉ាឡេស៊ី ផ្ទាល់តែម្តង។

    គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay