កូវីដ-១៩
មុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា ” ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង”
BY Khmernote Media
March 19, 2020
មុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើការប្រកាសឲ្យដឹងថា រហូតម៉ោង ១០ និង៣០យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ យើងបានរកឃើញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត ដូច្នេះសរុបទាំងអស់ចំនួន ៤៧ករណី ដោយក្នុងនោះ ៤៣ករណីនាំចូលពីប្រទេសក្រៅ ១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន និង២ករណីទៀតជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃើញមានផ្ទុកវិជ្ជមាន COVID-19។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានបញ្ជាក់ផងដែរថា ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង។ សូមមើលតារាងភ្ជាប់មកជាមួយនេះ : ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

អត្ថបទ៖ សេម