ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងទំនើង ដេញកាប់ និងកប់កាំបិតហោះរំលងក្បាលអ្នកភូមិព្រែកហូរ ផ្អើលកម្លាំងនគរបាលក្រុងតាខ្មៅ ចាប់បាន៧នាក់

    BY Khmernote Media March 20, 2020
    ក្រុមក្មេងទំនើង ដេញកាប់ និងកប់កាំបិតហោះរំលងក្បាលអ្នកភូមិព្រែកហូរ ផ្អើលកម្លាំងនគរបាលក្រុងតាខ្មៅ ចាប់បាន៧នាក់

    ខេត្តកណ្តាល ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនក្រុមក្មេងទំនើង៧នាក់ ដែលដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ប្រដាប់ដោយកាំបិតនិងផ្គាក់ បង្កការភ្ញាក់ផ្អើលពេញភូមិព្រែកហូរនោះ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។

    សូមបញ្ជាក់ថា ករណីដេញកាប់ចាក់គ្នានេះបានកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទី នៅចំណុចផ្លូវលេខ២១៥ ភូមិ ព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតបានដឹងថា ជនសង្ស័យមានពីរក្រុម ត្រូវបាមឃាត់ខ្លួនដូចជា ក្រុមទី១មានគ្នា៣នាក់ ទី១.ឈ្មោះ អូន អឿន ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនេសាទត្រី រងរបួសឆ្អឹងជំនីខាងឆ្វេង។ ២-ឈ្មោះ អូន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនេសាទត្រី។ ៣-ឈ្មោះសេង ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

    ចំណែកឯភាគីក្រុមទី២មានគ្នា៤នាក់ ទី១-ឈ្មោះ ម៉ុន វិរ: ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរដើររោងការ ។ ២.ឈ្មោះ វៃ សុខវ៉េត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរដើររោងការ ។ ៣.ឈ្មោះ ទិត ជីវ័ន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅ:ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរដើររោងការ ។ ៤.ឈ្មោះ សំបូរ រ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ។

    សម្ភារ:ខូចខាត: ម៉ូតូ១គ្រឿង ម៉ាកហុងដាC១១០ពណ៌ខ្មៅសេរីឆ្នាំ២០១២ ពាក់ផ្លាកលេខភ្នំពេញ១BI១១៧(បែកក្បាំងសខាង ,ក្បាល និងចង្កៀងមុខ)។

    វត្ថុតាងចាប់យក៖ ម៉ូតូចំនួន២គ្រឿង(១-ម៉ាកហុងដាC១១០ពណ៌ខ្មៅសេរីឆ្នាំ២០១២ផ្លាកលេខភ្នំពេញ១BI១៩១៧ , ២-ម៉ាកហុងដាពណ៌ខ្មៅសេរីឆ្នាំ២០០៥ ផ្លាកលេខភ្នំពេញ១L៧៨៤៩ )។ កាំបិតប៉័ងតោដងឈើចំនួន២ ។ កាំបិតផ្គាក់ ដងឫស្សីចំនួន ១ ។

    លោកអធិការនគរបាលក្រុងតាខ្មៅ សភាពនៃ រឿងហេតុ
    មុនពេលកើតហេតុ ជនសង្ស័យទាំងពីរក្រុមបានទៅលេងសួនទឹកស៊ីតនីស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញទាំងអស់គ្នា ក្នុងពេលនោះក៏បានទាក់ពាក្យសំដីគ្នាហើយបានជិះម៉ូតូដេញគ្នារហូតដល់ចំណុចកើតហេតុខាងលើបានដេញគប់ និងកាប់គ្នាដោយប្រើកាំបិតផ្គាក់ កាំបិតប៉័ងតោ និងដុំថ្ម បណ្តាលអោយឈ្មោះអូន អឿន រងរបួសត្រង់ឆ្អឹងជំនីខាងឆ្វេង និងខូចខាតម៉ូតូ១គ្រឿងផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្សយទាំងពីរក្រុមយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay