ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រពៃណាស់! លោកពូអ្នកមីង ម្ចាស់អាហារដ្ឋាន ឧបត្ថម្ភទឹកប្រាក់ ៣លានរៀល ភេសជ្ជៈ ២៥កេស លេីក​ទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ខេត្តបាត់ដំបង់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩​

    BY Khmernote Media March 20, 2020
    ប្រពៃណាស់! លោកពូអ្នកមីង ម្ចាស់អាហារដ្ឋាន ឧបត្ថម្ភទឹកប្រាក់ ៣លានរៀល ភេសជ្ជៈ ២៥កេស លេីក​ទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ខេត្តបាត់ដំបង់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩​

    ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២០ ផេកមន្ទីរ​ពេទ្យខេត្តបាត់ដំបង​ បានបង្ហោះឲ្យដឹងថា៖ សូមថ្លែងអំណរគុណចំពោះ​ អាហារដ្ឋាន​ ពន្លឺ​ត្បូង​ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ និង​សម្ភារៈ​លេីក​ទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ដេីម្បីប្រេីប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩​ (COVID-19)។ លោក​ ជ្រិន​ ញ៉​ និង​ លោកស្រី​ អ៊ាង​ ខេង​ ព្រម​ទាំង​កូន​ចៅ​ នូវ​ទឹក​ប្រាក់​ចំនួន​៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ទឹក​សុទ្ធ​ចំនួន​១០កេះ​ និង​ទឹក​ផ្លែឈើ​ ទឹក​ក្រូច​ចំនួន​១៥កេះ​ លោក​ ទាំង​ លីផេង​ ត្រូវ​ជា​កូន​ និង​លោកស្រី​ ជ្រិន​ សុខហេង​ ព្រម​ទាំង​កូន​ចៅ​ នូវ​ទឹក​ប្រាក់​ចំនួន​១លានរៀល​។

    ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ សូមជូនពរលោក​ ​លោកស្រីជួបប្រទេះតែសេចក្តីសុខ​ សេចក្តីចម្រេីន​ និងជួបនូវពុទ្ធពរទាំង​បួនប្រការ​គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ។ ពួកយេីងនៅមន្ទីរពេទ្យធ្វេីការដេីម្បីអ្នក​ សូមអ្នកនៅផ្ទះដេីម្បីពួកយេីង! សុខភាព​ប្រជាពលរដ្ឋ​ ជា​កង្វល់​របស់​យើង​ទាំងអស់​គ្នា! នេះជាទឹកចិត្តដ៏ប្រពៃមួយរបស់ខ្មែរដែលពេលមានទុក្ខលំបាក ចេះជួយយកអាសារគ្នា ដើម្បីសេចក្តីសុខទាំងអស់គ្នា!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay