កូវីដ-១៩
អ្នកឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិកពេលនេះ កើនលើសពី ១៣,០០០ករណី
BY autoadmin
March 20, 2020
មនុស្សជាង ១៣,០០០នាក់ និង ១៧៦នាក់បានស្លាប់ នៅទូទាំងសហរដ្ឋអាមេរិកបានឆ្លងវីរុស COVID-19 នេះបើយោងតាមសាកលវិទ្យាល័យ John Hopkins និងរដ្ឋាភិបាលក្នុងតំបន់។ ចំនួនករណីត្រូវបានគេរំពឹងថា នឹងមានការកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលមនុស្សជាច្រើនកំពុងបានទៅធ្វើតេស្តវីរុសនេះ។

រហូតមកដល់ពេលនេះរដ្ឋវ៉ាស៊ីនតោន និងញូវយ៉កបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត។ យ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់នៅវ៉ាស៊ីនតោន និង ២២នាក់នៅញូវយ៉ក។ ឆ្លើយតបទៅនឹងវីរុសនេះ រដ្ឋជាច្រើនបានប្រកាសពីស្ថានភាពអាសន្ន និងបញ្ជាឱ្យបិទសាលារៀន និងធុរកិច្ចទាំងអស់។ រដ្ឋនានាបានលើកទឹកចិត្តប្រជាជនឱ្យអនុវត្តការឃ្លាតឆ្ងាយពីសង្គម និងការធ្វើចត្តាឡីស័កខ្លួនឯង៕



អត្ថបទ៖ លីដា