ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី២២ ខែមីនា នេះទៅ ,ខ្មែរដែលធ្វើដំណើរតាមយន្តហោះទៅថៃ ត្រូវមានសំបុត្រពេទ្យបញ្ជាក់ថាគ្មានហានិភ័យនាំឲ្យឆ្លងកូវីដ១៩ (មានសុពលភាពមិនឲ្យលើស ៧២ម៉ោង) និងប្រាក់ធានារ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ

    BY Khmernote Media March 20, 2020
    ចាប់ពីថ្ងៃទី២២ ខែមីនា នេះទៅ ,ខ្មែរដែលធ្វើដំណើរតាមយន្តហោះទៅថៃ ត្រូវមានសំបុត្រពេទ្យបញ្ជាក់ថាគ្មានហានិភ័យនាំឲ្យឆ្លងកូវីដ១៩ (មានសុពលភាពមិនឲ្យលើស ៧២ម៉ោង) និងប្រាក់ធានារ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ

    នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការសម្រាប់ការធ្វើដំណើរ តាមការហោះហើរចូលប្រទេសថៃ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យអ្នកដំណើរត្រៀមឯកសារដូចជា៖

    ១. មុនចេញដំណើរពីប្រទេសកម្ពុជា
    សំបុត្របញ្ជាក់សុខភាព៖ សំបុត្រពេទ្យ ដែលបញ្ជាក់ថា អ្នកដំណើរមិនមានហានិភ័យ នាំឲ្យឆ្លងជំងឺកូវីដ១៩ និងមានសុពលភាពមិនលើសពី ៧២ម៉ោង មុនកាលបរិច្ឆេទនៃការធ្វើដំណើរ។ *ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព៖ ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព ដែលបញ្ជាក់ទឹកប្រាក់ធានារ៉ាប់រង ដែលគ្រប់ដណ្តប់ប្រទេសថៃផង ទាបបំផុតចំនួន ១០ម៉ឺនដុល្លារអាមេរិក និងទទួលរ៉ាប់រងលើជំងឺកូវីដ១៩។

    ២. ពេលធ្វើដំណើរដល់ប្រទេសថៃ
    អ្នកដំណើរត្រូវបង្ហាញលិខិតបញ្ជាក់ទាំងពីរទៅកាន់មន្ត្រីត្រួតពិនិត្យជំងឺឆ្លង៖ សំបុត្រពេទ្យ/គោលការណ៍ធានារ៉ាប់រងសុខភាព និងបំពេញបែបបទ T.8 Form ឬ AOT Airport of Thailand ដែលបានចែកជូននៅលើយន្តហោះ ។ *អាចមានលក្ខខណ្ឌដាក់នៅឯកោ នៅដាច់ដោយឡែក ស្ថិតក្រោមការឃ្លាំមើល ឬវិធានការនានាសម្រាប់បង្ការ និងត្រួតពិនិត្យជំងឺឆ្លងនេះ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay