ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មការិនីរោងចក្រម្នាក់ ចាញ់កូន ដួលសន្លប់បាត់មាត់បាត់ក មិនមានអ្នកណាហ៊ានចូលជួយ តែសំណាងល្អ ត្រូវបានក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះបានទាន់ពេល!

    BY Khmernote Media March 21, 2020
    កម្មការិនីរោងចក្រម្នាក់ ចាញ់កូន ដួលសន្លប់បាត់មាត់បាត់ក មិនមានអ្នកណាហ៊ានចូលជួយ តែសំណាងល្អ ត្រូវបានក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះបានទាន់ពេល!

    រាជធានីភ្នំពេញ ៖ មានករណីកម្មការិនីរោងចក្រម្នាក់ មានអាការៈចាញ់កូន បានដួលសន្លប់បាត់មាត់បាត់ក ដេកសន្លប់ស្ដូកស្ដឹងនៅតាមផ្លូវសាធារណៈ តែមិនមានអ្នកណាហ៊ានចូលទៅជួយសង្គ្រោះដូចមុនឡើយ ព្រោះតែមួយរយៈចុងក្រោយនេះបានបង្កការភ័យខ្លាច និងការសន្និដ្ឋានប្រហែលជាអាការនៃជំងឺ COVID-19 ព្រោះជារូបភាពដែលស្រដៀងនេះទើបប្រជាពលរដ្ឋបានត្រឹមចោមរោមមើល បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះភ្លាមៗផងដែរ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦:៣០នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិស្រែជំរៅ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    បើតាមដំណឹងបឋមពីក្រុមសង្គ្រោះ៧១១ បានអោយដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានចេញរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ទៅដល់កន្លែងកើតហេតុហើយ ដោយគាត់គ្រាន់តែមានបញ្ហាសុខភាពចុះខ្សោយធម្មតាប៉ុណ្ណោះ គឺបណ្តាលមកពីអាការះចាញ់កូនផង ទើបធ្វើអោយគាត់ដួលសន្លប់ មិនមានអ្វីគួរអោយកត់សម្គាល់ឡើយ ។

    គួរបញ្ជាក់ដោយលើកជាឧទាហរណ៍ជូនប្រិយមិត្តបានដឹងថា ដោយសារមានករណីមនុស្សដួលសន្លប់ ឬ ប្រកាច់នៅតាមផ្លូវសាធារណៈ ឬនៅខាងមុខអាគារ មួយរយៈចុងក្រោយបានបង្កការភ័យខ្លាច និងការសន្និដ្ឋានប្រហែលជាអាការនៃជំងឺ COVID 19 ព្រោះរូបភាព ស្រដៀងនេះ ត្រូវបានគេធ្លាប់មើលឃើញតាមវិដេអូក្នុងបណ្ដាញសង្គម ដែលកើតឡើងនៅទីក្រុងហ្វូហាន ប្រទេសចិន ជាទីកន្លែងកំណើតនៃជំងឺ COVID-19 នោះ ។

    ទើបបានជាបច្ចុប្បន្ននេះ “យើងទាំងអស់គ្នា អាចយល់បានអំពីឥរិយាបទ ប្រយ័ត្នប្រយែងរបស់បងប្អូនប្រជាពលរដ្ឋយើង ខណៈជំងឺប្រភេទនេះ កំពុងតែមានការឆ្លងរាលដាលនៅជុំវិញពិភពលោក និងអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិត។ តែទោះជាយ៉ាងនេះក្តី មានអារម្មណ៍ថា មើលទៅមិនសមសោះ នៅពេលមនុស្សហាក់មើលនឹងភ្នែក ហើយមិនធ្វើអ្វីម្យ៉ាង ដើម្បីជួយសង្គ្រោះមនុស្សដែលស្ថិតក្នុងស្ថានភាព ត្រូវការគេសង្គ្រោះបន្ទាន់។

    កាយវិការនេះផ្ទុយស្រឡះពីអ្វីដែលយើងធ្លាប់ឃើញពីមុន គឺថា កាលនោះ នៅពេលមានមនុស្សមានអាការៈ ដួលសន្លប់ ឬប្រកាច់ មនុស្សរត់ទៅជួយធ្វើចលនាបេះដូង បក់ផ្លិត ឬខ្លះទៀត ខាំកែងជើង (ករណីខ្យល់គ)”។ ប៉ុន្តែគេគួរតែទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ រថយន្តសាមុយ ឬលេខ១១៥ ដើម្បីផ្តល់ដំណឹង ឬធ្វើអ្វីម្យ៉ាង ជំនួសឲ្យការមើលរំលង ធ្វើព្រងើយ និងថតរូប ឬថតវីដេអូ មើលមនុស្សកំពុងត្រដខ្យល់។ តែប្រសិនបើមិនអាចជួយអ្វីដល់ជនរងគ្រោះបាន សូមស្នើឲ្យពលរដ្ឋដែលបានឈរមើលនៅពេលជួបហេតុការណ៍បែបនេះ មេត្តារក្សាភាពម្ចាស់ការ ជៀសវាងការភ័យស្លន់ស្លោ ឬបង្កឲ្យមានភាពរំជួល ដែលឥរិយាបទនេះ មិនអាចជួយអ្វីដល់ខ្លួនបាន។

    បច្ចុប្បន្នស្ត្រីកម្មការនីដែលដួលសន្លប់តាមផ្លូវដោយសារ អាការៈចាញ់កូននោះ ត្រូវបានក្រុមសង្គ្រោះ៧១១ ធ្វើការជួយសង្រ្គោះតាមវិធីជំនាញ រួចដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកពោធិចិនតុងហើយ ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay