ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    BREAKING NEWS! ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បន្ថែមចំនួន ៨៩នាក់ នាំឱ្យករណីរសរុបកើនដល់ ៤១១នាក់

    BY autoadmin March 21, 2020
    BREAKING NEWS! ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បន្ថែមចំនួន ៨៩នាក់ នាំឱ្យករណីរសរុបកើនដល់ ៤១១នាក់

    ប្រទេសថៃបានរាយការណ៍ពីការកើនឡើងខ្ពស់បំផុតនៃការឆ្លងវីរុស COVID-19 ប្រចាំថ្ងៃរបស់ខ្លួននាថ្ងៃសៅរ៍នេះ ដោយមានករណីថ្មីចំនួន ៨៩ ដែលនាំឱ្យករណីសរុបកើនឡើងដល់ ៤១១ករណី។ លោក Taweesin Wisanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបានថ្លែងថា ករណីថ្មីគឺទាក់ទងនឹងការឆ្លងមុនៗចេញពីកន្លែងប្រកួតប្រដាល់ កន្លែងកម្សាន្ត និងការជួបជុំសាសនានៅប្រទេសម៉ាឡេស៊ីជិតខាង។

    ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះ មានអ្នកជំងឺ ៣៦៦នាក់ កំពុងត្រូវបានព្យាបាល ខណៈ ៤៤នាក់ បានជាសះស្បើយឡើងវិញ។ យ៉ាងណាមិញទោះបីប្រទេសថៃមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសនេះមានករណីស្លាប់តែមួយប៉ុណ្ណោះ។ នៅក្នុងករណីដែលប្រទេសនេះមានការឆ្លងកាន់តែខ្ពស់ឡើង វានឹងតម្រូវឱ្យប្រទេសទាំងមូលបិទទ្វារទាំងស្រុង៕

    អត្ថបទ៖ លីដា

    Share This Post: