ព័ត៌មានជាតិ
យុវជនទំនើងនាំគ្នាបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ ត្រូវសមត្ថកិច្ចឃាត់បាន ហើយឲ្យលុតជង្គង់សំពះសុំទោសឪពុកម្តាយ និងសន្យាឈប់ធ្វើបែបនេះទៀត
BY Khmernote Media
March 21, 2020
រាជធានីភ្នំពេញ ៖ ក្រុមយុវជនទំនើង៥នាក់ បង្ហោះម៉ូតូទាំងថ្ងៃ បង្កភាពអនាធិបតេយ្យតាមដងវិថី ក៏ដូចរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន រួចយកមកណែនាំ អប់រំ និងអោយអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦:២៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បច្ចុប្បន្ននៅចំពោះមុខសមត្ថកិច្ច និងឪពុកម្ដាយរបស់ខ្លួន ពួកគេក៏បានទទួលស្គាល់កំហុស រួចលុតជង្គង់សំពះបាតជើងឪពុកម្ដាយរបស់ខ្លួនម្ដងម្នាក់ ដោយបានសន្យាថា ឈប់ប្រព្រឹត្តិបែបនេះទៀតហើយ ហើយសមត្ថកិច្ចក៏អនុញាតិអោយត្រលប់ទៅផ្ទះវិញរួចហេីយ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត


