ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវតីរូបស្រស់ម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនជាងកន្លះគីឡូក្រាម នៅម្ដុំផ្សារដើមគរ

    BY Khmernote Media March 21, 2020
    យុវតីរូបស្រស់ម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនជាងកន្លះគីឡូក្រាម នៅម្ដុំផ្សារដើមគរ

    រាជធានីភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍ពីសហការីខ្មែរណូតបានអោយដឹងថា កាលពីព្រឹកថ្ងៃសៅរិ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ លើផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay