ខ្មែរណូត

ស្វែងរក

  • រថយន្ត

    SsangYong បញ្ចេញរថយន្ត SUV ធុនតូចម៉ាក TIVOLI នៅលើទីផ្សារកម្ពុជា ដាក់លក់ចាប់ពីតំលៃ 29,900$ ឡើងទៅ

    BY Khmernote Media March 21, 2020
    SsangYong បញ្ចេញរថយន្ត SUV ធុនតូចម៉ាក TIVOLI នៅលើទីផ្សារកម្ពុជា ដាក់លក់ចាប់ពីតំលៃ 29,900$ ឡើងទៅ

    គេសង្កេតឃើញថានាពេលបច្ចុប្បន្នក្រុមហ៊ុនរថយន្តជាច្រើន បានកំពុងតែចាប់អារម្មណ៍លើការបញ្ចេញលក់រថយន្ត SUV ធុនតូចនៅលើទីផ្សាររថយន្តយ៉ាងគគ្រឹកគគ្រេង ដោយសារតែរថយន្ត SUV ធុនតូចប្រភេទនេះវាមានភាពងាយស្រួលក្នុងការបើកបរ ងាយស្រូលចូលចតនៅផ្ទះ មានតំលៃសមរម្យ ជាពិសេសវាសាកសមបំផុតសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច។ ថ្មីៗនេះដែរ ក្រុមហ៊ុន SsangYong ដែលជាក្រុមហ៊ុនលក់រថយន្តល្បីមួយនៅកម្ពុជា ក្រោយធ្វើអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំ និងត្រូវបានអតិថិជនទទួលស្គាល់ច្រើនទៅលើគុណភាព បច្ចេកវិទ្យាទំនើប រូបរាងទាន់សម័យ និងសុវត្ថិភាពខ្ពស់នោះ បានបញ្ចេញរថយន្ត SUV ខ្នាតតូចរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

    កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន SsangYong ក៏បានរៀបចំពិធីសម្ភោធជាផ្លូវការនូវរថយន្តប្រភេទ SUV ខ្នាតតូចក្រោមអធិបតីភាពលោកអគ្គនាយក SsangYong LEE JAEHOO, នាយកប្រតិបត្តការ អ្នកស្រី MAO KUNTHEA , និងប្រធានផ្នែក លោក PARK KUENBAEK។ រថយន្ត TIVOLI នេះជារថយន្តបែបតូចច្រឡឹង គួរឲ្យស្រឡាញ់ជាមួយនឹងចំនុចទាក់ទាញជាច្រើន ជាពិសេសគឺមានច្រើនព៌ណសម្រាប់ឲ្យជ្រើសរើសដើម្បីបំពេញ នូវចំណូលចិត្តអថិតិជន ហើយវាជារថយន្តដែលលក់ដាច់បំផុតរយះពេល៥ឆ្នាំជាប់ជាប់គ្នានៅឯប្រទេសកូរ៉េ។

    រថយន្ត TIVOLI ពិតជាសាកសមបំផុតសម្រាប់អតិថិជនយុវវ័យគ្រប់រូបដែលនិយមចូលចិត្តភាពទាន់សម័យ ឡូយឆាយ ជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យនិងសម្រាប់គូស្វាមីភរិយាថ្មីដែលទើបតែរៀបការ ក៏ដូចជាគ្រួសារតូចជាដើម។ TIVOLI មានភាពប្រណិតទាំងការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅ លើសពីនេះទៀតរថយន្តនេះបានបំពាក់មកនូវ Options ទំនើបៗ ភ្ជាប់ជាមួយបច្ចេកវិទ្យា Mercedes Benz ដែលធ្វើឲ្យការដំណើរកាន់តែមានសុវត្ថិភាពប្រកបដោយទំនុកចិត្ត។

    ចំនុចទាក់ទាញ់មួយចំនួនរបស់ TIVOLI ដែលកំពុងតែអង្រួនចិត្តអតិថិជនគឺ TIVOLI មានម៉ាស៊ីនសាំង 1.5 Turbo, ភ្លើងស៊ីញ៉ូ LEDដ៏ទាក់ទាញ, អំពូល LED Head Lamp, កង់ឡានចំណិតពេជ្រដ៏ទាន់សម័យ, អេក្រង់ដ៏ឡួយឆាយ 10.25 Digital cluster, ជាមួយនឹងកៅខ្យល់ចេញចូលសម្រាប់កៅអីអ្នកបើកបរ និងកៅអីអ្នកធ្វើដំណើរមុខក្រោយ។ អ្វីដែលលេចធ្លោជាងនេះទៅទៀតនោះគឺ មានពណ៏ស្រស់ស្អាតជាច្រើនសម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។

    ចង់ដឹងទេ ហេតុអ្វីបានជារថយន្ត SsangYong TIVOLI កាន់តែអស្ចារ្យ?

    TIVOLI ជារថយន្ត SUV តូចច្រលឹងដែលផ្តល់ជូនអតិថិជននូវចំនុចសំខាន់ៗ ៦យ៉ាងដ៏អស្ចារ្យគ្មានគូប្រៀបដូចខាងក្រោម៖

    ១កម្លាំងខ្លាំងអស្ចារ្យ -> 163PS/ 280NM បច្ចេកវិទ្យារបស់ Mercedes Benz មានកម្លាំងខ្លាំងអស្ចារ្យបើកបរបានគ្រប់ស្ថានភាពផ្លូវ។
    ២ សុវត្ថិភាពខ្ពស់អស្ចារ្យ -> HSS (គ្រោងឆ្អឹងរឹងម៉ាំធន់រឺងមាំមានសុត្ថិភពខ្ពស់សម្រាប់ធ្នកបើកបរ) + ពោងសុវត្ថិភាពចំនួន៦ បច្ចេកវិទ្យាមកពីអាឡឺម៉ង់
    ៣ ម៉ូតទំនើបអស្ចារ្យ -> ឡូយឆាយទាន់សម័យទាំងផ្នែកខាងក្នុង និងខាងក្រៅជាពិសេសសាកសមជាមួយយិវវ័យគ្រប់រូប
    ៤ ដាក់អីវ៉ាន់បានច្រើនអស្ចារ្យ -> រថយន្ត SUVស្អាយឃ្យូតដែលមានឃ្លុបដាក់អីវ៉ាន់ធំទូលាយ(កន្លែងដាក់អីវ៉ាន់427L)
    ៥ សន្សំសំចៃខ្ពស់អស្ចារ្យ -> ម៉ាស៊ីនផលិតឡើងតាមបច្ចេកវិទ្យាអាល្លឺម៉ង់ដែលសន្សំសំចៃខ្ពស់ ត្រឹមតែ(7.5L/100km)
    ៦ តំលៃក៏អស្ចារ្យ -> តម្លៃពិសេសសម្រាប់អតិថិជន TIVOLIជាទីស្រឡាញ់

    រាល់ការកក់ SsangYong TIVOLI ឥឡូវនេះនឹងទទួលបានកាដូរ៦ប្រភេទមានដូចខាងក្រោម៖

    ១ កាងក្រោយដ៏ស្រស់ស្អាត
    ២ កម្រាលជើងដ៏ប្រណិត
    ៣ ស្កុតការពារកម្តៅថ្ងៃ
    ៤ ស្លាកលេខវែង
    ៥ កាងខាងមុខ និងខាងក្រោយ
    ៦ កាតចាក់សាំង 300$
    តម្លៃពិសេសសម្រាប់អតិថិជន TIVOLI ជាទីស្រឡាញ់!!!
    TIVOLI Luxury: 29,900$
    TIVOLI Premium: 33,900$
    បង់ប្រចាំខែចាប់ពី 257$ តែប៉ុណ្ណោះ។

    ក្រុមហ៊ុន SsangYong មិនត្រឹមតែផ្តល់ប្រូម៉ូសិនជូនអតិថិជនដែលទិញរថយន្ត TIVOLI មួយមុខទេ គឺសម្រាប់រថយន្ត SsangYong REXTON ស៊េរី២០២០ នូវប្រូសិនក្នុងឧកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុនក៏មានផ្តល់ជូនតម្លៃពិសេសសម្រាប់ REXTON មិនធ្លាប់មានពីមុនមកគឺ 58,500$ ជាមួយនឹងការផ្តល់ជូន៖
    ១ ស្កុតកាពារកម្តៅថ្ងៃ
    ២ កម្រាលជើងដ៏ប្រណិត
    ៣ ស្លាកលេខវែង
    ៤ ឈ្នាន់ជើងដ៏ស្រស់ស្អាតមួយ។


    សូមទាក់ទងមកដើម្បីទទួលបានពត៏មានលំអិតសម្រាប់ការកក់រថយន្តឥឡូវនេះ
    ទីតាំងទី១: សាខាផ្លូវសហព័ន្ធរូស៊ី/លេខទូរស័ព្ទ 095 456 888
    ផែនទី/Map: https://goo.gl/maps/qn8XRkHyvzLx7LMu9
    ទីតាំងទី២: សាខាចោមចៅ/លេខទូរស័ព្ទ 098 456 888
    ផែនទី/Map: https://goo.gl/ma

    Share This Post:
    MPO4D jitutoto mpo4d Mpoplay