ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងស្ទាវនាំគ្នាបង្ហោះម៉ូតូ ស្រែកហ៊ោប្រសេចប្រសាចទាំងកណ្ដាលយប់ នៅផ្លូវ៦០ម៉ែត្រ ជួបកម្លាំងអន្តរាគមន៍ពិសេស កំពុងល្បាត ដេញតាមឃាត់បានមនុស្ស៥នាក់ ម៉ូតូ៣គ្រឿង យកមកអប់រំណែនាំ

    BY Khmernote Media March 22, 2020
    ក្រុមក្មេងស្ទាវនាំគ្នាបង្ហោះម៉ូតូ ស្រែកហ៊ោប្រសេចប្រសាចទាំងកណ្ដាលយប់ នៅផ្លូវ៦០ម៉ែត្រ ជួបកម្លាំងអន្តរាគមន៍ពិសេស កំពុងល្បាត ដេញតាមឃាត់បានមនុស្ស៥នាក់ ម៉ូតូ៣គ្រឿង យកមកអប់រំណែនាំ

    រាជធានីភ្នំពេញ ៖ កណ្ដាលយប់ស្ងាត់ផ្លូវធំទូលាយទៀត ក្មេងស្ទាវមួយក្រុមមានគ្នា៦-៧នាក់ នាំគ្នាបង្ហោះម៉ូតូប្រសេចប្រសាចពេញផ្លូវ ចៃដន្យជួបកម្លាំងកងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រដេញតាមឃាត់បាន៥នាក់ និងម៉ូតូ៣គ្រឿង នាំមកអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីណែនាំ អប់រំ និងអោយអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ចំណែកឯម៉ូតូមួយគ្រឿងទៀត ជិះរត់ចូលព្រៃបាត់ស្រមោល ។

    ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោងជិត២រំលងអាធ្រាត្រ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស បានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនេះ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ក្រោមការចង្អុលបង្ហាញ និងមានបទបញ្ជាពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ កងកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ បានបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលចេញល្បាតមកដល់ចំណុចខាងលើ ស្រាប់តែឃើញយុវជនមួយក្រុមមានគ្នា៦-៧នាក់ ជិះម៉ូតូ៤គ្រឿង បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ដោយមិនដឹងថាមានកម្លាំងសមត្ថកិច្ចកំពុងល្បាត ពួនស្ទាក់ក្នុងមូលដ្ឋានឡើយ ស្រាប់តែពួកគេបាននាំគ្នា បង្ហោះម៉ូតូតាមផ្លូវស្រែកហ៊ោកញ្ជ្រៀវ ប្រសេចប្រសាចពេញផ្លូវ ម្ដងហើយម្ដងទៀត ទើ់បកម្លាំងចេញប្រដេញតាមក្រុមយុវជនទាំងនោះ តែមានយុវជន២នាក់ជិះម៉ូតូ Nex ឌុបគ្នារត់ចូលក្នុងព្រៃ គេចបាត់ស្រមោល ហើយកម្លាំងបានស្ទាក់ឃាត់បានចំនួន៣គ្រឿង និងមនុស្ស៥នាក់ រួចធ្វើការឆែកខ្លួនប្រាណ តែមិនឃើញមានអ្វីឡើយ ហើយក៏នាំមកអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ រួចឃាត់ម៉ូតូទុកបណ្ដោះអាសន្នសិន រួចអោយត្រលប់ទៅផ្ទះវិញ លុះស្អែកឡើងទើបអោយមកយកម៉ូតូវិញ ហើយធ្វើការអប់រំណែនាំបន្ត និងអោយអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay