កូវីដ-១៩
Breaking News! លើកដំបូងហើយ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣១ករណីក្នុងមួយថ្ងៃ សរុបកើនដល់ ៨៤ករណី
BY Khmernote Media
March 22, 2020
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៣១ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៨៤ករណី។ ក្នុងសេចក្តីប្រកាសដដែលនេះបានអោយដឹងថា ក្រសួងបានរកឃើញវិជ្ជមាន កូវីដ-១៩ លើជនជាតិបារាំងចំនួន ២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់បន្ថែម។
គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៕

