កូវីដ-១៩
BREAKING NEWS – ព្រឹកនេះ ក្រុមគ្រូពេទ្យជំនាញព្យាបាលកូវីដ១៩របស់ចិន បានមកដល់រាជធានីភ្នំពេញហើយ
BY Khmernote Media
March 23, 2020
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ចំនួន៧នាក់នៃប្រទេសចិន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយតាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។
គួរបញ្ជាក់ផងដែរថា ក្រៅពីបញ្ចូនក្រុមគ្រូពេទ្យជំនាញមកជួយកម្ពុជា ចិនក៏បានផ្តល់ម៉ាសចំនួន១០ម៉ឺនម៉ាស ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី មានទីតាំងក្នុងប្រទេសចិន ដែលបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញរួចរាល់ផងដែរ៕


អត្ថបទ៖ សេម




