កូវីដ-១៩
នៅថៃ មួយថ្ងៃសោះរកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មី ចំនួនរហូតដល់ទៅ ១២២ នាក់ សរុបទូទាំងកើនដល់ ៧២១ករណី
BY Khmernote Media
March 23, 2020
មុននេះបន្តិចយោងតាមសារព័ត៌មានបាងកកបុស្តិ៍ បានចេញផ្សាយព័ត៌មានឲ្យដឹងថា ក្រសួងសុខាភិបាលថៃនៅថ្ងៃនេះបានប្រកាសពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ១២២នាក់បន្ថែមទៀត ធ្វើអោយចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសថៃកើនដល់ ៧២១ករណី។ ក្នុងចំណោមអ្នកឆ្លងមេរោគកូវីដថ្មីនេះ មាន២០នាក់ ជាប់ទាក់ទងនឹងករណីឆ្លងមុនៗ និង ១០នាក់ទៀតនាំចូលពីបរទេស ហើយ ៩២នាក់ទៀត ត្រូវបានតេស្ដវិជ្ជមាននៅក្នុងប្រទេស និងកំពុងរង់ចាំការស៊ើបអង្កេតថា តើពួកគេឆ្លង COVID-19 ដោយរបៀបណា? ប្រភព៖ Bangkok post

