បើស្រលាញ់ ទិញឲ្យហើយទៅ ព្រោះ iPhone X ប្រហែលជាគ្មានជំនាន់ក្រោយទៀតទេ…
- April 23, 2018
អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយនូវ iPhone X រឺអាចហៅម៉្យាងទៀតបានថា iPhone គម្រប់ខួប 10ឆ្នាំរបស់ក្រុមហ៊ុន Apple។ ដោយឡែក ទាក់ទងទៅនឹងម៉ូដែលកំពូងនេះគឺពិតជាមិនធម្មតាឡើយ ពោលគឺទាំងគុណភាព និងតម្លៃ ហើយបើយោងតាមអ្នកវិភាគ បានលើកឡើងថា iPhone X របស់ក្រុមហ៊ុន Apple អាចនឹងត្រូវបានបញ្ឈប់ការផលិតត្រឹមឆ្នាំនេះតែម្ដង។

TSMC គឺជាក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម និងបច្ចេកវិទ្យា 3-D ទៅឲ្យក្រុមហ៊ុន Apple ដែលបំពាក់លើ iPhone X សម្រាប់ប្រើប្រាស់មុខដើម្បីដោះសោរ ជំនួសឲ្យ sensor ស្កេនស្នាមក្រយ៉ៅដៃ។ ប៉ុន្ដែ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះនៅមិនទាន់ឃើញវត្តមានក្រុមហ៊ុន Apple ទិញវត្ថុធាតុដើម រឺសមាសភាគណាមួយសម្រាប់អនាគតរបស់ iPhone X ឡើយ។ ដូចនេះ យើងអាចសន្មត់បានថា iPhone X នឹងត្រូវបានបញ្ចប់ក្នុងឆ្នាំនេះតែម្ដង។
ប្រភព៖ cnbc
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








