ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិទ្យាល័យព្រះមុនីវង្ស នឹងក្លាយជាទីតាំងត្រៀមទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យជំងឺ កូវីដ-១៩ នៅខេត្តបាត់ដំបង

    BY Khmernote Media March 23, 2020
    វិទ្យាល័យព្រះមុនីវង្ស នឹងក្លាយជាទីតាំងត្រៀមទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យជំងឺ កូវីដ-១៩ នៅខេត្តបាត់ដំបង

    ក្រោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ អោយអភិបាលនៃគណៈអភិបាលគ្រប់ខេត្តទាំងអស់ ត្រូវចុះធ្វើការងារនេះដោយផ្ទាល់ គឺត្រូវកំណត់យកសាលារៀននៅតាមខេត្តនីមួយៗដើម្បីធ្វើជាទីតាំងត្រៀមដាក់ដោយឡែកសំរាប់អ្នកជំងឺ កូវីដ-១៩។ មុននេះបន្តិច ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះទៅធ្វើការត្រួតពិនិត្យ និងកំណត់យក វិទ្យាល័យព្រះមុនីវង្ស ដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យ រកជំងឺ កូវីដ-១៩។

    ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សនេះ គឺក្នុងគោលបំណង ដើម្បីមានវិធានការចាំបាច់ត្រៀមទុកជាមុនដើម្បីកំណត់យកទីតាំងជាក់លាក់ក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម កូវីដ-១៩ ជាជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របង និងរៀបចំចំនួន ៥បន្ទប់ ផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង កូវីដ-19 និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត “ជម្ងឺឆ្លងកូវីដ-19″ដោយនៅទីនោះ មានការថែទាំនិងការផ្តល់សេវាពិគ្រោះនិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay