ព័ត៌មានជាតិ
បុរសខ្មែរម្នាក់ ដែលមានជំងឺកូវីដ១៩ នៅខេត្តកោះកុង មានសុខភាពធូរស្បើយច្រើន និងអាចចេញពីពេទ្យនាពេលឆាប់ៗទៀតផង
BY Khmernote Media
March 23, 2020
ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះថា បុរសជនជាតិខ្មែរម្នាក់ វ័យ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត ដែលបានឆ្លងជំងឺកូវីដ១៩ បច្ចុប្បន្ននេះសុខភាពរបស់លោកធូរស្បើយច្រើនហើយ និងអាចចេញពីមន្ទីរពេទ្យឆាប់ៗខាងមុខទៀតផង។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បច្ចុប្បន្នបុរសរូបនោះត្រូវស្ថិតក្រោមតាមពិនិត្យតាមដានពីសំណាកគ្រូពេទ្យជំនាញនៅឡើយ និងបានយកសំណាកទៅពិនិត្យម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័ររួចហើយ បើលទ្ធផលបង្ហាញថា រូបលោកមានអវិជ្ជមានវីរុសកូវីដ១៩ មន្ទីរពេទ្យបង្អែកខេត្តនឹងអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។


អត្ថបទ៖ សេម