ព័ត៌មានជាតិ
អបអរសាទរ! បុរសខ្មែរ ២នាក់ នៅខេត្តព្រះវិហារ មានផ្ទុក COVID-19 បានធ្វើតេស្តលើកទី២ បញ្ជាក់ថា “អវិជ្ជមាន” ឥឡូវបញ្ជូនសំណាកទៅតេស្តនៅប៉ាស័រម្តងទៀត បើលើកទី៣ នៅអវិជ្ជមានទៀត ពួកគាត់នឹងអាចចេញពីពេទ្យនាពេលឆាប់ៗ
BY Khmernote Media
March 23, 2020
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានបញ្ជាក់បុរសខ្មែរ ២នាក់ មានជំងឺ COVID-19 នៅខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តលើកទី២ បញ្ជាក់ថា អវិជ្ជមាន។ ក្នុងនោះមានបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុងព្រះវិហារ និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងក្រុងព្រះវិហារដែរ។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរបានបន្តថា បុរសខ្មែរ២នាក់ មានជំងឺ COVID-19 ព្រះវិហារ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរបង្អែក១៦មករានោះ បានពិនិត្យលើកទី២ គឺអវិជ្ជមាន បានន័យថា ពួកគាត់គ្មានជំងឺ COVID-19 ទេ ប៉ុន្តែក្រុមគ្រូពេទ្យនៅបន្តតាមដានបន្តទៀតសិន ឥឡូវបានបានបញ្ជូនសំណាកវិភាគរបស់ពួកគាត់ទាំង២នាក់ ទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលើកទី៣។ ប្រសិនបើលើកទី ៣ ពួកគេគ្មានទៀតនោះ បានន័យថាពួកគេជាសះស្បើយពីកូវីដ១៩ និងអាចចេញពីពេទ្យនាពេលឆាប់ៗ៕
