ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាក សង្ក្រាន្តវត្តភ្នំ ដោយសារកូវីដ១៩

    BY Khmernote Media March 23, 2020
    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាក សង្ក្រាន្តវត្តភ្នំ ដោយសារកូវីដ១៩

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារតែមេរោគកូវីដ១៩ កំពុងតែរាតត្បាតនៅទូទាំងពិភពលោក ហើយក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩មួយចំនួន ហើយរាជរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់ការចម្លង និងការរីករាលដាលនៃមេរោគកូវីដ១៩នេះ ហើយដើម្បីចូលរួមទប់ស្កាត់ការីកដាល និងការចម្លងមេរោគនេះនៅក្នុងឱកាសជួបជុំគ្នាកំសាន្តសប្បាយនាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តធំ ដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay