ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្របួចបានចោរដៃរហ័ស ដើរលួចស្លាកលេខរថយន្តនៅរាជធានីភ្នំពេញ

    BY Khmernote Media March 24, 2020
    ក្របួចបានចោរដៃរហ័ស ដើរលួចស្លាកលេខរថយន្តនៅរាជធានីភ្នំពេញ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មលួចស្លាកលេខរថយន្ត ស៊េរីទំនើបៗ បានសម្រេចចំនួន៤លើក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបាន នគរបាលខណ្ឌដូនពេញបង្រ្កាបចាប់ខ្លួននិងដកហូតស្លាកលេខរថយន្ត១២សន្លឹក និងឧបករណ៍ប្រព្រឹត្តបទល្មើសមួយចំនួនទៀត ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។

    ជនសង្ស័យឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ រស់នៅផ្ទះជួល ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវបានចាប់ខ្លួននៅវេលា ម៉ោង១២និង៣០យប់ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ១៧ កែងនិងផ្លូវ១៩ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ខណៈដែលកម្លាំងសមត្ថកិច្ច ចុះល្បាតហើយប្រទះឃើញជនសង្ស័យកំពុងដើរស្ពាយកាបូបមានការសង្ស័យសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យឃើញស្លាកលេខរថយន្តចំនួន១២សន្លឹក សោរនិងតួណឺវីស៥ដើម សម្រាប់ដោះស្លាកលេខ និងឧបករណ៍សម្រាប់កាច់សោរកុងតាក់ម៉ូតូចំនួន១ដើម។

    អធិការនគរបាលខណ្ឌដូនពេញ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសា ប្រាប់ឱ្យដឹងថា ជនសង្ស័យបានធ្លាប់ធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តចំនួន២លើកនៅក្នុងភូមិ សាស្រ្តខណ្ឌ៧មករា និងធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តចំនួន២លើកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក សរុបលួចបានស្លាកលេខរថយន្ត៨សន្លឹក។

    ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី ។ ដោយឡែកកម្លាំងនគរបាលបន្តស្រាវជ្រាវស្វែងរកចាប់បក្ខពួកជនសង្ស័យមួយចំនួនទៀត ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ផងដែរ ៕ សំ វិច្ឆិកា

     

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay