កូវីដ-១៩
ឡាវប្រកាសពីករណីដំបូងបំផុតនៃអ្នកឆ្លងវីរុស កូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន
BY autoadmin
March 24, 2020
ប្រទេសឡាវបានបញ្ជាក់ពីករណីឆ្លងវីរុស Covid-19 ចំនួន ២ករណី និងជាលើកដំបូងបំផុតរបស់ខ្លួន នាម៉ោង ២១ និង ០០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។ ដោយអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោកបណ្ឌិត Phouthone Muongpak បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ ដែលទើបតែបានធ្វើឡើងនៅម៉ោង ១៤ និង ០០ ថ្ងៃអង្គារ ទី២៤ ខែមីនា មុននេះបន្ដិច។

អ្នកឆ្លងទាំង២ គឺជាបុគ្គលិកសណ្ឋាគារប្រុស អាយុ ២៨ឆ្នាំ មកពីទីក្រុងវៀងចន្ទន៍ និងមគ្គុទេ្ទសក៍ទេសចរណ៍អាយុ ៣៦ឆ្នាំ មកពីទីក្រុងវៀងចន្ទន៍។ រំលឹកដែរថា ប្រទេសដែលមានប្រជាជន ៧.២ លាននាក់មួយនេះ មិនទាន់បានរាយការណ៍ពីករណីនៃវីរុសដ៏សាហាវនេះទេ ពោលគឺប្រទេសនេះគ្មានអ្នកឆ្លងឡើយ បើទោះបីជាមានករណីបែបនេះកើនឡើងនៅទូទាំងពិភពលោកក៏ដោយ ប៉ុន្តែពេលនេះពួកគេបានទទួលនូវករណីដំបូងរបស់ខ្លួនហើយ៕

អត្ថបទ៖ លីដា