ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អបអរសាទរ! អ្នកជំងឺ កូវីដ-១៩ នៅខេត្តត្បូងឃ្មុំ ចំនួន២នាក់បានជាសះស្បើយហើយ ក្រោយព្យាបាលជិត១០ថ្ងៃ ឥលូវគ្រូពេទ្យជំនាញ អនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញហើយ

    BY Khmernote Media March 24, 2020
    អបអរសាទរ! អ្នកជំងឺ កូវីដ-១៩ នៅខេត្តត្បូងឃ្មុំ ចំនួន២នាក់បានជាសះស្បើយហើយ ក្រោយព្យាបាលជិត១០ថ្ងៃ ឥលូវគ្រូពេទ្យជំនាញ អនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញហើយ

    យោងតាមលិខិតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលក្រុមការងារយើងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា អ្នកជំងឺ កូវីដ-១៩ ជនជាតិខ្មែរចំនួន២នាក់បានជាសះស្បើយហើយនៅថ្ងៃនេះ ដោយពួកគាត់ទទួលបានការធ្វើតេស្តអវិជ្ជមានចំនួន២ដងរួចមក។ ក្នុងនោះដែររដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ ជុំវិញការជាសះស្បើយនៃអ្នកជំងឺ កូវីដ-១៩ ទាំង២នាក់នេះ។

     

    គួរបញ្ជាក់ផងដែរថាអ្នកជំងឺ កូវីដ-១៩ ទាំង២នាក់នេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ហើយធ្វើត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ៕

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay