រថយន្ត

Camry XSE 2018 ទំនើបក៏ទំនើប ខ្លាំងក៏ខ្លាំង អាចប្រៀបធៀបជាមួយឡានស្ព័រមួយចំនួនបាន

BY
Khmernote Media
April 23, 2018

រថយន្តដ៏ពេញនិយមបំផុត សម្រាប់ជិះជាលក្ខណៈគ្រួសារ មិនថានៅប្រទេសកម្ពុជា រឺ សហរដ្ឋអាមេរិក នោះទេ ដែលគេស្គាល់ថាជា Toyota Camry។ សម្រាប់ឆ្នាំនេះផងដែរ Camry បានផ្លាស់ប្តូរមុខមាត់ថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបៗស្ទើរតែមិនគួរអោយជឿ។ ថ្ងៃនេះដែរយើងនឹងលើកយកម៉ូដែល Camry XSE 2018 យកមកបង្ហាញដោយលក្ខណៈពិសេសជាច្រើនរបស់វាត្រូវបាន សារព័ត៌មានជាច្រើនលើកយកមកនិយាយ។

តាមរយៈការបង្ហាញម៉ូដែលថ្មីនេះ Camry បានធ្វើឲ្យក្រុមហ៊ុន Toyota ឈានជើងចូលទៅថ្ងៃអនាគតមួយជំហានទៀតហើយ។ ជាការពិតណាស់ Camry XSE 2018 មិនត្រូវបានបំពាក់ដោយប្រព័ន្ធ hybrid ទេ ហើយនេះក៏ជាម៉ូដែលដែលមានតម្លៃថ្លៃជាងគេផងដែរ។ កំណែប្រែថ្មីដែល Camry ធ្លាប់តែបំពាក់ម៉ាស៊ីនត្រឹម V6 3.0-litter សម្រាប់រថយន្ត 6 ម៉ាស៊ីន ឥលូវនេះ Camry XSE 2018 បានដំឡើងមក V6 3.5-liter វិញដោយវាមានកំលាំងខ្លាំងដូចប្រភេទរថយន្ត Lexus RX 350 ជាដើម ប៉ុន្តែវាក៏មានជម្រើសសម្រាប់រថយន្ត 4 ម៉ាស៊ីនផងដែរ។

បើធៀបទៅនឹង Mustang GT ដែលត្រូវបានចេញលក់តាំងពី 10ឆ្នាំមុន ម៉ូដែល Camry XSE 2018 របស់ក្រុមហ៊ុន Toyota មានកម្លាំងខ្លាំងជាងទៅទៀត ដោយសារតែក្រុមហ៊ុនបានផ្លាស់ប្ដូរប្រភេទ 4 ម៉ាស៊ីនធម្មតា មកជា 4 ម៉ាស៊ីន តែបំពាក់ turbocharged។ គួរបញ្ជាក់ផងដែរថា Camry XSE មានសន្ទុះពី 0 ដល់ 60mph (97km/h) ត្រឹមរយៈពេល 5.8វិនាទីប៉ុណ្ណោះ។ យោងតាមកម្លាំងប៉ុណ្ណេះ គឺខ្លាំងជាងដៃគូប្រគួត Honda Accord 2.0, Chevy Malibu និង Ford Fusion Sport ទៅទៀត។ ក្រៅពីនេះ XSE 2018 ក៏មានភ្ជាប់មកជាមួយនឹងកាមេរ៉ា 360ដឺេក្រ Speaker JBL និងដំបូលកញ្ចក់ពណ៌ខ្មៅពីរកំណាត់។ ចំពោះកង់របស់រថយន្ដនេះវិញ គឺមានទំហំ 19 អ៊ីញ ប្រភេទ Alloy Wheel និងកៅអីស្បែក។

អាចនិយាយបានថា Camry ឥឡូវ មិនដូចពីមុនទៀតឡើយ ពោលគឺម៉ូដែល XSE 2018 នេះពិតជាទំនើប និងមិនចាញ់ប្រភេទរថយន្ដស្ព័រដទៃទៀតឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែលរថយន្ដនេះក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ (Qi wireless charge) ផងដែរ។

Fu

ប្រភព៖ carbuzz

Share This Post: