ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Breaking News! កម្ពុជា រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៤ករណីទៀតនៅថ្ងៃនេះ សរុបកើនដល់ ៩១ករណីទូទាំងប្រទេស

    BY Khmernote Media March 24, 2020
    Breaking News! កម្ពុជា រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៤ករណីទៀតនៅថ្ងៃនេះ សរុបកើនដល់ ៩១ករណីទូទាំងប្រទេស

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៤ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៩១ករណី។ ការរកឃើញវិជ្ជមានកូវីដ-១៩ ថ្មីចំនួន០៤ករណីនេះ គឺជាភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា Viking Cruise នៅខេត្តកំពង់ចាម ដែលក្នុងនោះមានជនជាតិ អង់គ្លេស ចំនួន២នាក់ និងជនជាតិអាមេរិក ចំនួន២នាក់។ នៅក្នុងសេចក្តីប្រកាសដដែលនេះបានអោយដឹងទៀតថា អ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ នៅថ្ងៃនេះមានចំនួន ៤នាក់ផងដែរ ដែលជាជនជាតិខ្មែរទាំងអស់ ដោយក្នុងនោះ២នាក់នៅខេត្តត្បូងឃ្មុំ និង២នាក់ទៀតនៅខេត្តបាត់ដំបង។

    គួរបញ្ជាក់ផងដែររដ្ឋាភិបាលបានសម្រេច បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស ព្រមទាំងអោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ស្របពេលបច្ចុប្បន្នក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺ កូវីដ-១៩ បានជាសះស្បើយជាបន្តបន្ទាប់៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay