កូវីដ-១៩
សម្តេចតេជោ៖ យើងក្រ តែខ្មែរមានគុណធម៌ បរទេសកើតកូវីដ១៩លើទឹកដីយើង យើងចេញលុយព្យាបាលឲ្យ នយោបាយនេះគឺប្លែកពីប្រទេសវៀតណាម
BY Khmernote Media
March 25, 2020
នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំង កូវីដ-១៩ ដែលនេះជាការផ្សាយផ្ទាល់ពិសេសមួយរបស់សម្តេចតេជោ។ ក្នុងនោះផងដែរសម្តេចតេជោ បានប្រកាសថា៖ យើងក្រ តែយើងមានគុណធម៌ អ្នកណាកើតជំងឺលើទឹកដីយើង យើងចេញលុយព្យាបាលអោយ ព្យាបាលពីគ្រូពេទ្យកម្ពុជាដោយមិនគិតថ្លៃ នយោបាយនេះគឺប្លែកពីប្រទេសវៀតណាម បរទេសណាដែលមាន COVID-19 នៅក្នុងប្រទេសវៀតណាម គឺចេញថ្លៃព្យាបាលខ្លួនឯង៕


