ពិតជាស្អាតមែន! នេះគឺជាស្ទូឌីយោបណ្ដែតទឹកដែលអ្នកថតរូបបង្កើតឡើងដោយដៃ (មានវីដេអូ)
- February 9, 2018
អ្នកថតរូបសញ្ជាតិអាល្លឺម៉ង់មួយក្រុមដែលមានឈ្មោះថា Claudius Schulze និង Maciej Markowicz បានបង្កើតស្ទូឌីយោថតរូបបណ្ដែតទឹកដល់ទៅ2 ដែលមានទីតាំងលើស្ទឹងមួយ ក្នុងប៉ែកអ៊ឺរ៉ុប ដែលរួមបញ្ចូលទាំងទីក្រុង Paris និង Amsterdam។ គម្រោងនេះ ត្រូវបានពួកគេដាក់ឈ្មោះឲ្យថា 2BOATS។

ទាក់ទងទៅនឹងទូកនេះ ដំបូងឡើយត្រូវបានបង្កើតឡើងដោយ Schulze ជាប្រភេទផ្ទះទូកដែលអាចផ្ទុកអ្នកដំណើរបាន និងអាចប្រើប្រាស់ជាកន្លែងពិភាក្សាគ្នា រឺធ្វើសិក្ខាសាលាក៏បាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ផ្ទះទូកនេះត្រូវបានធ្វើឡើងដោយដៃ និងមានភ្ជាប់មកជាមួយនឹងភ្លើងឌីស្កូ និងអង្រឹងផងដែរ។
សម្រាប់ផ្ទះទូកទី2 ត្រូវបានសង់ឡើងដោយ Markowicz ដែលមានភ្ជាប់មកជាមួយនឹងមុខងារមួយចំនួនដូចជា ស្ទូឌីយោថតរូប និងការងារដែលទាក់ទងទៅនឹងកាមេរ៉ាផងដែរ។







Fu
ខ្មែរណូត
ប្រភព៖ petapixel
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






