ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណី កូវីដ-១៩ នៅអាឡឺម៉ង់កើនឡើង ៤,១៩១នាក់បន្ថែមទៀត នាំឱ្យករណីសរុបមានដល់ ៣១,៥៥៤នាក់

    BY autoadmin March 25, 2020
    ករណី កូវីដ-១៩ នៅអាឡឺម៉ង់កើនឡើង ៤,១៩១នាក់បន្ថែមទៀត នាំឱ្យករណីសរុបមានដល់ ៣១,៥៥៤នាក់

    វិទ្យាស្ថានរ៉ូបឺតខូចបានរាយការណ៍ថា ចំនួនករណី COVID-19 នៅប្រទេសអាឡឺម៉ង់បានកើនឡើងករណីបន្ថែមចំនួន ៤,១៩១នាក់ នាំឱ្យចំនួនសរុបកើនដល់ ៣១,៥៥៤នាក់ គិតត្រឹមថ្ងៃអង្គារ។ ក្នុងនោះមានអ្នកស្លាប់ថ្មីចំនួន ៣៦នាក់ ពោលគឺប្រទេសនេះមានអ្នកស្លាប់ដោយសារវីរុស ១៤៩នាក់។ ក្នុងសប្តាហ៍នេះប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះក៏បានដាក់ការរឹតត្បឹតថ្មីៗ ដើម្បីបន្ថយការរីករាលដាលនៃវីរុស រួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី២នាក់។

    ទន្ទឹមនឹងនេះដែរអធិការបតី Angela Merkel ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវនៅដាច់ដោយឡែក បន្ទាប់ពីគាត់បានទាក់ទងជាមួយវេជ្ជបណ្ឌិតដែលបានឆ្លង។ រដ្ឋាភិបាលរបស់អ្នកស្រីបានប្រកាសកាលពីថ្ងៃចន្ទថា ការសាកល្បងដំបូងរបស់អ្នកស្រីគឺអវិជ្ជមាន ប៉ុន្តែយ៉ាងណានៅតែបន្ដតាមដាន។ គួរឱ្យដឹងដែរថា ចំនួននៃករណី COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនឡើងដល់ ៤០០,០០០នាក់ និងចំនួនមរណភាពមានជាង ១៨,០០០នាក់ នេះបើយោងតាមរបាយការណ៍សកលនៃសកលវិទ្យាល័យ Johns Hopkins ៕

    អត្ថបទ៖ លីដា

    Share This Post: