កូវីដ-១៩
អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀតហើយបានជាសះស្បើយ នៅរាជធានីភ្នំពេញ
BY Khmernote Media
March 25, 2020
យោងតាមលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលបានចូលសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញបានជាសះស្បើយហើយ។ អ្នកជំងឺទាំង៣នាក់សុទ្ធតែឆ្លងកាត់ការធ្វើតេស្តឡើងវិញចំនួន៣ដង ហើយលទ្ធផលការធ្វើតេស្តទាំង៣សុទ្ធតែបង្ហាញថា អវិជ្ជមាន។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោបានប្រកាសថា អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី៕

អត្ថបទ៖ សេម