ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Breaking News! រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៥ករណីទៀត ជាជនជាតិបារាំង សរុបកើនដល់ ៩៦ករណីទូទាំងប្រទេស និងជាសះស្បើយបាន៤នាក់បន្ថែម

    BY Khmernote Media March 25, 2020
    Breaking News! រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៥ករណីទៀត ជាជនជាតិបារាំង សរុបកើនដល់ ៩៦ករណីទូទាំងប្រទេស និងជាសះស្បើយបាន៤នាក់បន្ថែម

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៥ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៩៦ករណី។ ការរកឃើញវិជ្ជមានកូវីដ-១៩ ថ្មីចំនួន០៥ករណីនេះ គឺជាភ្ញៀវទេសចរបរទេស ជនជាតិបារាំង ២នាក់ដែលស្នាក់នៅក្នុងខេត្តព្រះសីហនុ និង៣នាក់ទៀតជាជនជាតិខ្មែរ។ នៅក្នុងសេចក្តីប្រកាសដដែលនេះបានអោយដឹងទៀតថា អ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ នៅថ្ងៃនេះមានចំនួន ៤នាក់ផងដែរ។

     

    គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះដែរ រដ្ឋាភិបាលបានសម្រេចបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay