កូវីដ-១៩

អរគុណមិត្តចិន! ចិនផ្តល់សម្លៀកបំពាក់ការពារកូវីដ១៩ និងស្រោមដៃពេទ្យរាប់រយឲ្យមកកម្ពុជាទៀត

BY
Khmernote Media
March 26, 2020

យោងតាមការបញ្ជាក់ឲ្យដឹងពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា នាថ្ងៃទី២៤ ខែមីនា ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់សម្លៀកបំពាក់ការពារជម្ងឺវីរុស COVID-19 ចំនួន២០០កំផ្លេ និងស្រោមដៃពេទ្យចំនួន៥០០គូ ជូនដល់មន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា ដែលមានតម្រូវការជាចាំបាច់ និងបន្ទាន់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កន្លងទៅ ចិនក៏បានបញ្ចូនក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ចំនួន៧នាក់មកប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានផ្តល់ម៉ាសចំនួន១០ម៉ឺនម៉ាស ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី មានទីតាំងក្នុងប្រទេសចិន បញ្ចូនមកកម្ពុជាទៀតផងនាពេលកន្លងមកនេះ៕

អត្ថបទ៖ សេម

Share This Post: