ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បុរសជនជាតិឥណ្ឌូនេស៊ី២នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅពេទ្យផាយ៉ាថៃ ក្រុងបាងកក តែគ្មានលុយបង់ថ្លៃពេទ្យ ក៏ធ្វើដំណើរមកកម្ពុជា ពេលនេះកំពុងព្យាបាលនៅខេត្តសៀមរាប

    BY Khmernote Media March 26, 2020
    បុរសជនជាតិឥណ្ឌូនេស៊ី២នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅពេទ្យផាយ៉ាថៃ ក្រុងបាងកក តែគ្មានលុយបង់ថ្លៃពេទ្យ ក៏ធ្វើដំណើរមកកម្ពុជា ពេលនេះកំពុងព្យាបាលនៅខេត្តសៀមរាប

    នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអោយដឹងថាកម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីទៀត ដែលធ្វើអោយចំនួននសរុបកើនឡើងដល់៩៨ករណីទូទាំងប្រទេស។ ក្នុងនោះផងដែរ ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិឥណ្ឌូនេស៉ី ២នាក់ដែលមានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់សំរាកព្យាបាលនៅមន្ទីរពទ្យខេត្តសៀមរាបរួចហើយ។

    បុរស ២ នាក់នេះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានកូវីដ១៩ ដោយសារសាមីខ្លួនមិនមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់បានធ្វើដំណើរមកព្យាបាលនៅប្រទេសកម្ពុជា ហើយក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានយកវត្ថុសំណាករបស់បុគ្គលទាំងពីរនាក់ខាងលើ ទៅធ្វើវិភាគនៅវិទ្យស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay