កូវីដ-១៩
អបអរសាទរ! អ្នកជាសះស្បើយជំងឺកូវីដ១៩ កើនឡើងដល់១៣នាក់ហើយ
BY Khmernote Media
March 28, 2020
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ទៅ ១០២ករណី។

ក្នុងនោះផងដែរ ចំនួនអ្នកជាសះស្បើយក៏បានកើនឡើង០២នាក់ផងដែរ គឺបុរសជនជាតិចិន០១នាក់ និងស្ត្រីជនជាតិអង់គ្លេស០១នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១៣នាក់ គិតពីខែមករា មកដល់បច្ចុប្បន្ននេះ។ ចំណែកឯអ្នកដែលកំពុងនៅសម្រាកព្យាបាលសរុបចំនួន៨៩នាក់ (ស្ត្រី២៦នាក់ និងបុរស៦៣នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕
