តម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃនេះរហូតដល់ដើមខែឧសភា មានតម្លៃ៤,០០០រៀលសម្រាប់សាំងធម្មតា
- April 24, 2018
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៨៥០រៀល។ តម្លៃនេះមានការកើនឡើងបន្តិចបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៣,៩៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៣,៧៥០រៀល៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






