កូវីដ-១៩

សប្បាយចិត្តណាស់! មានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត ចំនួនសរុបដល់២១នាក់

BY
Khmernote Media
March 29, 2020

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ១ករណីទៀត ដែលបំរើការងារនៅ Star TV ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៣ករណីទូទាំងប្រទេស។

គិតត្រឹមម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា នេះ អ្នកព្យាបាលជាសះស្បើយមានចំនួន០៨នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបមាន២១នាក់ (ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន០៥នាក់ និងនៅថ្នាក់ខេត្តចំនួន០៣នាក់)។ ចំនែកអ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន៨២នាក់ (ស្រី២៦នាក់ និងបុរស៥៦នាក់)៕

Share This Post: