ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប៉ូលិសនៅញ៉ូវយកជាង៥០០នាក់វិជ្ជមានកូវីដ១៩ និងជាង៣,០០០នាក់ទៀតមានរោគសញ្ញាដូចជំងឺផ្តាសាយ

    BY Khmernote Media March 29, 2020
    ប៉ូលិសនៅញ៉ូវយកជាង៥០០នាក់វិជ្ជមានកូវីដ១៩ និងជាង៣,០០០នាក់ទៀតមានរោគសញ្ញាដូចជំងឺផ្តាសាយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail បានឲ្យដឹងថា ប៉ូលិសក្រុងញ៉ូវយ៉កជាង៥០០នាក់ត្រូវបានឃើញមានវិជ្ជមាននៃវីរុសកូវីដ១៩ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មានប៉ូលីសជាង ៣,០០០ នាក់ត្រូវបានគេរាយការណ៍ថាកំពុងមានរោគសញ្ញាដូចជំងឺផ្តាសាយ ដែលបង្ហាញថាចំនួនប៉ូលិសដែលពិតជាមានវីរុសនេះអាចនឹងកើនឡើងខ្ពស់ នេះបើយោងតាមតួលេខថ្មី ដែល DailyMail ទទួលបាន។

    NYPD-New York Police Department (នាយកដ្ឋានប៉ូលីសក្រុងញ៉ូវយ៉ក) បានរាយការណ៍ថា មានប៉ូលិសចំនួន៥១២នាក់មានវិជ្ជមានកូវីដ១៩ និងមានប៉ូលិស ៣,០១៦នាក់ទៀតមានរោគសញ្ញាផ្តាសាយដូចជា គ្រុនក្តៅ ក្អក ហៀរ សំបោរ ឈឺក្បាល និងអស់កម្លាំង ដែលរោគសញ្ញាមួយចំនួននេះស្រដៀងគ្នាទៅនឹងរោគសញ្ញាកូវីដ១៩។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២៩ ខែមីនា នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩សរុប ១២៣,៧៥០នាក់ អ្នកស្លាប់សរុប ២,២២៧នាក់ និងអ្នកជាសះស្បើយ ៣,២៣១នាក់៕

    អត្ថបទ៖ សេម
    ប្រភព៖ DailyMail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay