របៀប Force Restart នៅលើ Galaxy S9 និង S9+! ល្អបំផុតសម្រាប់ពេលគាំង ហើយទាល់តម្រិះ
- April 24, 2018
ឥឡូវនេះ យើងទាំងអស់គ្នាបានឈានមកដល់ថ្ងៃអនាគតហើយ ឯស្មាតហ្វូនដែលយើងកំពុងប្រើប្រាស់ភាគច្រើន គឺស្ទើរតែជាអេក្រង់ទាំងអស់ ពោលគឺប៊ូតុងផ្សេងៗត្រូវបានលុបបំបាត់ម្ដងមួយៗ។ ដោយឡែក សម្រាប់ Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung ក៏មិនខុសគ្នាដែរ។ ស្មាតហ្វូនកំពូលទាំងពីរនេះមានគែមសងខាងស្រោបដោយលោហៈ និងមានតែប៊ូតុងសម្លេង Power និង Bixby ប៉ុណ្ណោះ។

យ៉ាងណាមិញ តើយើងត្រូវធ្វើយ៉ាងដូចម្ដេចប្រសិនបើកំពុងប្រើប្រាស់ស្មាតហ្វូនទាំងពីរនេះសុខៗ តែបែរជាគាំង? ជាការពិតណាស់ កាលពីមុនដើម្បីដោះស្រាយបញ្ហានេះ អ្នកប្រើប្រាស់តែងព្យាយាម Force Restart ដើម្បីឲ្យម៉ាស៊ីនដំណើរការធម្មតាវិញ ហើយដើម្បីធ្វើវាគឺត្រូវចុចប៊ូតុង Home និងប៊ូតុង Power ដំណាលគ្នា។ ប៉ុន្ដែ សម្រាប់ Galaxy S9 និង S9+ គឺគ្មានប៊ូតុង Home នោះទេ ហើយនេះគឺជារបៀប Force Restart។
ស្របពេលជាមួយនឹងការលុបបំបាត់ប៊ូតុង Home លើម៉ូដែលស្មាតហ្វូន Galaxy ត្រកូល S ក្រុមហ៊ុន Samsung ក៏បានកែប្រែលើរបៀបប្រើប្រាស់មួយចំនួនដែរ។ ដើម្បី Force Restart ម៉ូដែលទាំងពីរនេះ អ្នកត្រូវចុចប៊ូតុងបន្ថយសម្លេង និងប៊ូតុង Power ដំណាលគ្នាឲ្យជាប់។
គួរបញ្ជាក់ផងដែរថា វិធីសាស្ត្រនេះគឺដូចគ្នាទៅនឹងការថតអេក្រង់ដែរ ប៉ុន្ដែប្រសិនបើអ្នកចុចវាឲ្យជាប់រហូតដល់ 10វិនាទី នោះ Force Restart នឹងដំណើរការ។
ប្រភព៖ phonearena
- Share This Post:








