ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ទៀត (ជនបរទេស១នាក់ ខ្មែរ៣នាក់) សរុបកើនដល់ ១០៧ ករណីទូទាំងប្រទេស

    BY Khmernote Media March 30, 2020
    រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ទៀត (ជនបរទេស១នាក់ ខ្មែរ៣នាក់) សរុបកើនដល់ ១០៧ ករណីទូទាំងប្រទេស

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤ករណីទៀត ដោយក្នុងនោះមានជនជាតិបរទេស០១នាក់ និងជនជាតិខ្មែរ០៣នាក់ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៧ករណីទូទាំងប្រទេស។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស ព្រមទាំងអោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ស្របពេលបច្ចុប្បន្នក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺ កូវីដ-១៩ បានជាសះស្បើយជាបន្តបន្ទាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay