កូវីដ-១៩
អ៉ីតាលីបន្ថែមពេលបិទទ្វារប្រទេស ១ខែទៀត ខណៈអ្នកឆ្លងសរុបកើនជិត ១០០,០០០នាក់
BY autoadmin
March 30, 2020
អាជ្ញាធរអ៉ីតាលីបាននិយាយនៅថ្ងៃអាទិត្យ ទី២៩ ខែមីនាថា ពួកគេនឹងពន្យារបើកទ្វារប្រទេសមួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ដោយសារតែចំនួនអ្នកស្លាប់នៅក្នុងប្រទេសបានកើនឡើងដល់ ១០,៧៧៩នាក់ ហើយចំនួនអ្នកឆ្លងកើនជិត ១០០,០០០នាក់។

សេវាការពារជនស៊ីវិលបានរាយការណ៍ថាអ្នកស្លាប់ថ្មី ៧៥៦នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ខណៈដែលករណីអ្នកឆ្លង COVID-19 បានកើនឡើងចំនួន ៥,២១៧នាក់ នាំឱ្យករណីសរុបរបស់ប្រទេសនេះកើនដល់ ៩៧,៦៨៩នាក់។ ទោះយ៉ាងណាការកើនឡើងនៃការឆ្លងវីរុសប្រចាំថ្ងៃបានថយចុះមកនៅត្រឹម ៥.៦% ដែលជាអត្រាទាបបំផុតចាប់តាំងពីមន្ត្រីអ៉ីតាលីបានចាប់ផ្តើមតាមដានករណី បន្ទាប់ពីការស្លាប់ដំបូងនៅថ្ងៃទី២១ ខែកុម្ភៈ៕



អត្ថបទ៖ លីដា
ប្រភព៖ CNA