ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនអ្នកលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ម្នាក់ តាមអនឡាញ

    BY Khmernote Media March 30, 2020
    ឃាត់ខ្លួនអ្នកលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ម្នាក់ តាមអនឡាញ

    រាជធានីភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម​ ជា​ ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ ថ្ងៃអាទិត្យ ០៦ កើត ខែចេត្រ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងមួយកន្លែង ដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 នៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គ.ម ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយមានឈ្មោះ វ៉ា វួចគៀង ភេទស្រី អាយុ ២៦ ឆ្នាំ​ មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ ជាម្ចាស់ផ្ទះជួល។ ឈ្មោះ វ៉ា វួចគៀង បាន ប្រើប្រាស់ page facebook មានឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

    ជាលទ្ធផល គណៈបញ្ជាការឯកភាពខណ្ឌ រកឃើញថា ឈ្មោះ វ៉ា វួចគៀង បានរៀបរាប់ថា ខ្លួនគ្រាន់តែជួយបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីលក់ឧបករណ៍ខាងលើនេះ អោយឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប្រសិនបើ មានអ្នកកម្មង់ទិញ ខ្លួននឹង chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់យកមកលក់បន្ត។ ប៉ុន្តែជាក់ស្ដែង ឈ្មោះ វ៉ា វួចគៀងនេះ ពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ។

    បច្ចុប្បន្ននេះ អធិការដ្ឋាននគរបាលខណ្ឌ បាននាំខ្លួន អ្នកលក់តាមប្រព័ន្ធអនឡាញរូបនេះ ទៅកាន់អធិការដ្ឋាន ដើម្បីសួរនាំបន្តទៀត និងកសាងសំណុំរឿងតាមនីតិវិធី៕

    ប្រភព៖ អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay