ខ្មែរណូត

ស្វែងរក

  • រថយន្ត

    Toyota Avalon 2019 មុខក៏កាច រាងក៏អេម កាលពីម៉ូដែលមុន នៅស្រុកខ្មែរមិនសូវនិយម តែចាំមើលអាថ្មីនេះវិញ

    BY Khmernote Media April 25, 2018
    Toyota Avalon 2019 មុខក៏កាច រាងក៏អេម កាលពីម៉ូដែលមុន នៅស្រុកខ្មែរមិនសូវនិយម តែចាំមើលអាថ្មីនេះវិញ

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានសម្រេចបង្ហាញរថយន្ដថ្មីម៉ូដែល Avalon 2019 ដែលមានរូបរាង និងសមត្ថភាពមិនចាញ់ម៉ូដែលកំពូលៗឡើយ សូម្បីតែ Lexus LS។ ដោយឡែក ម៉ូដែលកំពូលរបស់ត្រកូល Avalon មានប៉ាណាមុខធំទូលាយ និងភ្ជាប់មកជាមួយនឹងប្រព័ន្ធ Hybrid ផងដែរ។

    ចំណុចទាក់ទាញបំផុតរបស់ Toyota Avalon 2019 គឺផ្ទៃខាងមុខតែម្ដង ដោយចង្កៀងរបស់ម៉ូដែលនេះគឺជាប្រភេទ Triple-J LED ដែលមានពន្លឺជះល្មម និងមិនចាំងភ្នែកឡើយ។ Avalon 2019 ត្រូវបានបំពាក់ដោយម៉ាស៊ីន 3.5-liter V-6 ជាមួយនឹងកម្លាំងសេះ 301hp។

    គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Avalon Hybrid គឺមានភ្ជាប់មកជាមួយនឹងម៉ាស៊ីន 2.5-liter ស៊ីឡាំង4 ជាមួយនឹងម្លាំងសេះ 176hp។ អ្វីដែលអស្ចារ្យបំផុតសម្រាប់ម៉ូដែលនេះគឺមាន Electric motors 2គ្រាប់ទៀត ដែលអាចបង្កើនកម្លាំងសេះ 118hp បន្ថែមទៀត។ ត្រកូល Avalon ទាំងអស់របស់ក្រុមហ៊ុន Toyota គឺមានតួខ្លួនវែង ទាប និងទំហំធំ (195.9 x 72.8 x 56.5អ៊ីញ) ជាមួយនឹងទ្វា4 និងផ្ទៃខាងមុខធំ គឺគ្រប់គ្រាន់អាចឲ្យរថយន្ដនេះធៀបទៅនឹងម៉ូដែលកំពូលមួយចំនួនបាន។

    Toyota Avalon 2019 មានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 9អ៊ីញ ប្រភេទ Touchscreen សម្រាប់ប្រើប្រាស់ដើម្បីកំណត់លើសម្លេង និងការគ្រប់គ្រងមួយចំនួន។ ក្រៅពីនេះ យើងក៏សង្កេតឃើញមានរន្ធ USB 5 និង Speaker JBL ផងដែរ ចំណែកឯតំលៃវិញមិនទាន់ការបញ្ចេញណាមួយជាក់លាក់នៅឡើយទេ៕

    Fu

    ប្រភព៖ automobilemag

    Share This Post:
    MPO4D jitutoto mpo4d Mpoplay