ព័ត៌មានជាតិ

បុរសខ្មែរនៅសៀមរាប ឆ្លងកូវីដ១៩ពីជនជាតិជប៉ុន ពេលនេះបានជាសះស្បើយហើយ , អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ

BY
Khmernote Media
March 30, 2020

បុរសអាយុ ៣៨ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ ១៩ ពីបុរសជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ បានព្យាបាលជាសះស្បើយដោយមានលទ្ធផលតស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២លើក។ បុរសទាំងពីររូបនេះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។ គួរបញ្ជាក់ថា កាលពីព្រឹកមិញេនះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤ករណីទៀត ដោយក្នុងនោះមានជនជាតិបរទេស០១នាក់ និងជនជាតិខ្មែរ០៣នាក់ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៧ករណីទូទាំងប្រទេស៕

Share This Post: