ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេច ហ៊ុន សែន ប្រកាសបិទកាស៊ីណូទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមេសា នេះតទៅ

    BY Khmernote Media March 30, 2020
    សម្តេច ហ៊ុន សែន ប្រកាសបិទកាស៊ីណូទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមេសា នេះតទៅ

    នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាលផងដែរ។

    សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បិទ​កាស៊ីណូ​នៅ​ទូ​ទាំងប្រទេស ចាប់ពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០​នេះ​តទៅ។​ ហេតុអី​បាន​ជា​យើង​ត្រូវ​ទុក​ពេលរហូត​ដល់​ថ្ងៃទី១ ខែមេសា? ប្រមុខ​រដ្ឋាភិបាលថា បញ្ហា​មិន​មែន​ស្ថិត​នៅ​ត្រង់​អ្នក​លេង​ល្បែង​នោះ គឺដើម្បី​ទុកពេលឲ្យថៅកែកាស៊ីណូធ្វើការដោះស្រាយ ទូទាត់នានាជាមួយបុគ្គលិកក្នុង​រយៈ​ពេល​ពេល​ផ្អាកបណ្តោះអាសន្ន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay