ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កើនរហូត! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៣៦ករណី បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ១,៥២៤

    BY autoadmin March 30, 2020
    កើនរហូត! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៣៦ករណី បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ១,៥២៤

    នៅថ្ងៃច័ន្ទនេះរដ្ឋាភិបាលបានរាយការណ៍ថា មានករណីថ្មីចំនួន ១៣៦ករណី បន្ថែមទៀតក្នុងតំបន់ សម្រាប់អ្នកឆ្លងវីរុសកូរ៉ុណា COVID-19 ដែលបង្កើនចំនួនសរុបដល់១,៥២៤។ រដ្ឋបានស្នើសុំឱ្យសាធារណៈជនខិតខំបន្ថែមទៀត ដើម្បីឱ្យប្រជាជនស្នាក់នៅផ្ទះ។ ហើយនៅថ្ងៃនេះមិនមានរបាយការណ៍អំពីការស្លាប់ថ្មីនោះទេ។

    លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 របស់រដ្ឋាភិបាលបាននិយាយថា ឥឡូវនេះមានអ្នកឆ្លងនៅតាមខេត្តចំនួន ៥៩ របស់ថៃ ដោយមានតួលេខកើនឡើងនៅទីក្រុងបាងកក ឈុនបូរី ក្រាប៊ី ណុនបូរី ផាតានី ភូកេត សាកែវ ឧប៊ុនរ៉ាតថានី និងយ៉ាឡា ដែលបង្កើនការព្រួយបារម្ភកាន់តែខ្លាំង។

    លោកបានប្រាប់សង្ខេបថា អ្នកជំងឺ ៣២នាក់នៅភូកេត និង ៦នាក់ នៅក្រាប៊ី បានធ្វើការនៅកន្លែងកម្សាន្តភោជនីយដ្ឋាន និងសណ្ឋាគារ ខណៈខ្លះទៀតជាអ្នកបើកបរដឹកជញ្ជូនសាធារណៈ។ អ្នកជំងឺ ២២នាក់ នៅយ៉ាឡា និងអ្នកជំងឺ ២៣នាក់ នៅផាតានី បានចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។

    អ្នកឆ្លង ១៧នាក់ នៅឈុនបូរី រួមមានជនបរទេស ភ្ញៀវទេសចរទៅហាងស្រា និងអ្នកដែលត្រឡប់មកពីទីក្រុងបាងកក។ ៨នាក់ នៅសាកែវ ធ្លាប់ធ្វើការនៅប៉ោយប៉ែត និង ៧នាក់ទៀត នៅឧប៊ុនរ៉ាតថានី ជាអ្នកធ្វើការនៅប៉ោយប៉ែត និងធ្លាប់ទាក់ទងគ្រូមួយថៃ មកពីបាងកក៕

     

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: