កូវីដ-១៩
ប្រទេសថៃមានអ្នកស្លាប់ដោយសារវីរុស កូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត នាំឱ្យករណីស្លាប់កើនដល់៩នាក់
BY autoadmin
March 30, 2020
ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃច័ន្ទ ទី៣០ ខែមីនានេះថា មានមនុស្ស ២នាក់ទៀត បានស្លាប់ដោយសារវីរុស COVID-19 ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ៩នាក់។ លោក Anupong Sujariyakul មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានក្រសួងសុខាភិបាលបាននិយាយថា ការស្លាប់ទាំងពីរនាក់រួមមានបុរសថៃអាយុ ៥៤ឆ្នាំម្នាក់ នៅខេត្តយ៉ាឡាភាគខាងត្បូង ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងស្ត្រីថៃអាយុ ៥៦ឆ្នាំ នៅទីក្រុងបាងកក។

លោកបាន Anupong Sujariyakul និយាយថា អ្នកទាំងពីរបានស្លាប់កាលពីថ្ងៃអាទិត្យ។ រំលឹកដែរថានៅព្រឹកថ្ងៃច័ន្ទនេះប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ១៣៦ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១,៥២៤នាក់។ ក្នុងចំណោមអ្នកឆ្លងចំនួន ១,៣៨៨នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ មាន ២៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទ៖ លីដា