ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបអ្នកលក់តេស្តកូវីដ១៩តាមអនឡាញ និងជនជាតិចិនជាម្ចាស់គ្លីនិក លួចលក់តេស្តពិនិត្យកូវីដ១៩ នៅខេត្តព្រះសីហនុ

    BY Khmernote Media March 31, 2020
    បង្ក្រាបអ្នកលក់តេស្តកូវីដ១៩តាមអនឡាញ និងជនជាតិចិនជាម្ចាស់គ្លីនិក លួចលក់តេស្តពិនិត្យកូវីដ១៩ នៅខេត្តព្រះសីហនុ

    យោងតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ សមត្ថកិច្ចស្នងការដ្ធាននគរបាលខេត្តព្រះសីហនុ បានទទួលបទបញ្ជារយ៉ាងមឺងម៉ាត់ ពីឯកឧត្តម នាយឧត្តមសេនីយ៌ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន។ ដោយមានការដឹកនាំសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និង លោក ម៉ាង ស៊ីនេត អភិបាលរងខេត្ត និងការិយាល័យជុំនាញការយាល័យ កណ្ដាល់សន្តិសុខ និងការិយាល័យកណ្ដាលសេដ្ធកិច្ច ចុះស្រាវជ្រាវ និងបង្ក្រាបក្រុមបង្ហោះ តាមផេកនិង ឆាតលក់តេស្ត covid-19 និងការលួចលក់តេស្ត covid-19 ក្លែងបន្លំ ដោយគ្មានការអនុញ្ញាត្តិពីក្រសួងសុខាភិបាល។

    ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ជាអ្នកបង្ហោះព័ត៌មានលក់តេស្ត covid-19 និងឃាត់ម្ចាស់គ្លីនិកឯកជន ជនជាតិចិន លួចលក់តេស្ត ពិនិត្យ covid-19 ម្នាក់ និងដកហូតតេស្តនិងម្ជុលមួយចំនួន៕

    ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay