រឹតតែច្បាស់ជាមួយនឹង Galaxy S9 Lite! ប្រហែលជាពិបាកទប់ចិត្តទៀតហើយ…
- April 24, 2018
ជាមួយនឹងកំពូលស្មាតហ្វូនត្រកូល S និងត្រកូល Note ត្រូវបានប្រកាសចេញលក់ជាសាធារណៈរួចមកហើយ ក្រុមហ៊ុន Samsung នៅមិនទាន់អស់ចិត្តនៅឡើយទេ ពោលគឺម៉ូដែលថ្មីៗផ្សេងទៀតក៏នឹងលេចមុខលើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខនេះដែរ។

យោងតាមពាក្យចចាមអារាម ម៉ូដែលថ្មីដែលនឹងត្រូវបានបង្ហាញខ្លួនមុនគេ អាចហៅបានថា SM-G8850 ហើយក៏ស្ថិតក្នុងត្រកូល Galaxy ដែរ។ មិនតែប៉ុណ្ណោះ G8850 ត្រូវបានគេជឿថា នឹងអាចជាស្មាតហ្វូនដែលទទួលបានការអភិវឌ្ឍលើរចនាបទ និងជាពិសេសគឺកាមេរ៉ាតែម្ដង។
គួរបញ្ជាក់ផងដែរថា G8850 ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីសំណាកក្រុមហ៊ុន Samsung នៅឡើយទេ ប៉ុន្ដែអតិថិជនជាច្រើនជឿជាក់ថា ម៉ូដែលនេះនឹងមានឈ្មោះថា Galaxy S9 Lite។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កាមេរ៉ាភ្លោះនាផ្នែកខាងក្រោយត្រូវបានផ្លាស់ប្ដូរមកបញ្ឈរវិញ ហើយបន្ទះស្កេនស្នាមក្រយ៉ៅដៃគឺនៅដាច់ពីគ្នាតែម្ដង។
ទាក់ទងទៅនឹងទំហំអេក្រង់ យើងសង្កេតឃើញមានការលើកឡើងពីរ ដោយអ្នកខ្លះនិយាយថាមានទំហំ 5.8អ៊ីញ ឯខ្លះទៀតលើកឡើងថាមានទំហំរហូតដល់ទៅ 6.3អ៊ីញឯណោះ ប្រភេទ Infinity Display និងអេក្រង់កោងដដែល។
ប្រភព៖ technobuffalo
- Share This Post:












